
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្ហាញពីល្បិចកលបោកប្រាស់នៃការលក់ឆ្នោតកោសតាម Facebook
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហាញ និងក្រើនរំលឹកដល់សាធារណជនពីល្បិចកលបោកប្រាស់លក់ឆ្នោតកោសតាម Facebook ដែលកំពុងប្រើប្រាស់វិធីសាស្ត្រផ្សាយផ្ទាល់ (Live) កុហកថាឈ្នះរង្វាន់ធំ ដើម្បីបោកបញ្ឆោតទារប្រាក់ជាបន្តបន្ទាប់ពីប្រជាពលរដ្ឋ រហូតធ្វើឱ្យជនរងគ្រោះបាត់បង់ថវិកាទាំងស្រុង។











