ថ្ងៃស្អែកឯកឧត្តម អ៊ី ឈាន  នឹងអញ្ជើញចូលរួមពិធីដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ វេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា

(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន ជូនដំណឹងស្តីពីឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន នឹងអញ្ជើញចូលរួមពិធី ដង្ហែទៀនព្រះវស្សា ព្រះរាជទ្រព្យព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីវេរប្រគេនព្រះសង្ឃ វត្តព្រះពុទ្ធត្រ័យរតន៍មង្គល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្ម យុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅវត្តព្រះពុទ្ធត្រ័យរតន៍មង្គល ស្ថិតនៅក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ អត្ថបទ សេង សុវណ្ណារិទ្ធ

កសិទេសចរ រ៉េត សុម៉ាលីមន្ទីរសេដ្ឋកិច្ចខេត្តការសំអាតបរិស្ថាននរោត្តម សីហមុនីការផ្តល់សេវាសាធារណៈ

ព័ត៌មានពាក់ព័ន្ធ

ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន ៤គ្រួសារ ក្រោមវត្តមានលោក រស់ នឿន អភិបាលរងខេត្ត
សិល្បៈនិងវប្បធម៌
ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពសមាជិកអតីតយុទ្ធជន ៤គ្រួសារ ក្រោមវត្តមានលោក រស់ នឿន អភិបាលរងខេត្ត
(ប៉ៃលិន)៖ ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១៦,០០០,០០០រៀល (ដប់ប្រាំមួយលានរៀលគត់) ត្រូវបាននាំយកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ៤គ្រួសារ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការដឹងគុណចំពោះគុណបំណាច់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។ ពិធីប្រគល់នេះបានប្រព្រឹត្តទៅក្រោមវត្តមានដឹកនាំដោយ លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បទយកការណ៍ (វីដេអូ)  ៖ សិល្បៈច្នៃប្រឌិត និងការប្រកបរបរចម្លាក់ថ្ម ត្បូង និងគ្រឿងអលង្ការបូជា របស់សិប្បករខេត្តប៉ៃលិន
សិល្បៈនិងវប្បធម៌
បទយកការណ៍ (វីដេអូ) ៖ សិល្បៈច្នៃប្រឌិត និងការប្រកបរបរចម្លាក់ថ្ម ត្បូង និងគ្រឿងអលង្ការបូជា របស់សិប្បករខេត្តប៉ៃលិន
តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ផ្នត់គំនិត និងជំនឿសាសនា តែងតែចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងពលរដ្ឋខ្មែរគ្រប់រូប។ ប្រជាពលរដ្ឋខ្មែរតែងមានជំនឿមុតមាំលើវត្ថុស័ក្តិសិទ្ធិ គ្រឿងការពារខ្លួន និងការគោរពបូជាចំពោះព្រះពុទ្ធអង្គ ទេវតា និងបារមីផ្សេងៗ ដើម្បីសុំសេចក្តីសុខ ចម្រុងចម្រើន និងលាភសក្ការៈ។ ស្របគ្នានេះដែរ ទំនោរ នៃការប្រើប្រាស់គ្រឿងអលង្ការកែច្នៃ ដូចជា បន្តោងខ្សែក ចិញ្ចៀន និងកងដៃ ដែលឆ្លាក់ចេញពីថ្មធម្មជាតិ ត្បូង និងឈើប្រណិត កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង។ វត្ថុទាំងនេះមិនត្រឹមតែបម្រើដល់សោភ័ណភាព នៃការតុបតែងលម្អខ្លួនប្រាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំណាងនៃសិរីសួស្តី និងជាគ្រឿងសក្ការបូជាជាប់ខ្លួនជានិច្ច ធ្វើឱ្យសិប្បកម្មកែច្នៃចម្លាក់ទាំងនេះមានតម្រូវការឥតឈប់ឈរនៅលើទីផ្សារ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជា សុវណ្ណារិទ្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួស
សិល្បៈនិងវប្បធម៌
ស្នងការរងទទួលផែនការងារធនធានមនុស្ស ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជា សុវណ្ណារិទ្ធ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរងរបួស
(ប៉ៃលិន)៖ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ដោយអនុវត្តនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ ស្នងការរងទទួលផែនការងារធនធានមនុស្ស អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាមិត្តនគរបាលខេត្តប៉ៃលិនមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ត្រី ជា សុវណ្ណារិទ្ធ ឋាន:មន្ត្រី ផ្នែកវិទ្យុទាក់ទង នៃវរសេនាតូចការពារព្រំដែនលេខ ៨២១ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួសត្រូវដៃ ជើង និងក្បាល អំឡុងពេលដែលធ្វើដំណើរ ពីផ្ទះមកប្រចាំការនៅអង្គភាព បច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
បុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តប៉ាហ៊ី ទទួលបានបច្ច័យជាង ២៨៦លានរៀល សម្រាប់បន្តកសាងព្រះវិហារថ្មី
សិល្បៈនិងវប្បធម៌
បុណ្យកឋិនទានសាមគ្គីដង្ហែចូលវត្តប៉ាហ៊ី ទទួលបានបច្ច័យជាង ២៨៦លានរៀល សម្រាប់បន្តកសាងព្រះវិហារថ្មី
ប៉ៃលិន៖ ពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលបានបច្ច័យសរុបចំនួន ២៨៦.៣៨៦.០០០រៀល ដើម្បីរួមចំណែកបន្តការសាងសង់ព្រះវិហារថ្មីរបស់វត្ត ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៣០ភាគរយ ព្រមទាំងកសាងសមិទ្ធផលនានាបម្រើដល់វិស័យព្រះពុទ្ធសាសនា។ ពិធីបុណ្យកឋិនទានសាមគ្គីនេះ បានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការផ្តួចផ្តើមរបស់លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ស៊ុំ ហៀង សភាពាណិជ្ជកម្មខេត្តប៉ៃលិន ឯកឧត្តម ប្រាក់ សុវណ្ណ និងលោកជំទាវ ស ចេង ព្រមទាំងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ស ពៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា
សិល្បៈនិងវប្បធម៌
ព័ត៌មាន ទទក​ ប៉ៃលិន (វីដេអូ) : ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា
អង្គកឋិនទានសាមគ្គីមួយ ត្រូវបានដង្ហែចូលទៅកាន់វត្តសន្តិមារាម ហៅវត្តអូរច្រា ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន កាលពី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦នេះ ក្រោមវត្តមានចូលរួមជាអធិបតី និងជាម្ចាស់ផ្តួចផ្តើមដោយ លោកជំទាវអគ្គមហាពុទ្ធសាសនូបត្ថម្ភក៍ ស៊ុំ ហៀង និងលោកជំទាវ សុក សារី សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយមកពីខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដើម្បីវេរប្រគេនត្រៃចីវរដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ចូលរួមដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តសន្តិមារាម ហៅវត្តអូរច្រា ក្រុងប៉ៃលិន

ព័ត៌មានថ្មីៗ

រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ នាំយកអំណោយចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារសពនៅក្នុងមូលដ្ឋាន
ព័ត៌មានក្នុងខេត្ត

រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ នាំយកអំណោយចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារសពនៅក្នុងមូលដ្ឋាន

កំពត៖ នៅវេលារសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ ព្រមទាំងសហការី បានអញ្ជើញចុះផ្ទាល់ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកសម្ភារៈព្រមទាំងថវិកាទៅឧបត្ថម្ភដល់គ្រួសារសពលោកយាយ ហួត ភាន ដែលបានទទួលមរណភាពដោយជំងឺរ៉ាំរ៉ៃ ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ក្នុងគោលបំណងជួយសម្រាលបន្ទុកសេដ្ឋកិច្ចក្នុងការរៀបចំពិធីបុណ្យតាមប្រពៃណី។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភជាអង្ករ និងថវិកាឧបត្ថម្ភប្រចាំខែ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាក
ព័ត៌មានក្នុងខេត្ត

ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភជាអង្ករ និងថវិកាឧបត្ថម្ភប្រចាំខែ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាក

កំពត៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងគ្រួសារដែលជួបប្រទះការលំបាកដោយហេតុការណ៍ផ្សេងៗ បានអញ្ជើញមកទទួលរបបឧបត្ថម្ភជាអង្ករ និងថវិកាប្រចាំខែ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា
សេចក្តីជូនដំណឹង

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជូនដំណឹងដល់សាធារណជននៅតាមបណ្តាខេត្ត និងរាជធានីទាំងអស់ក្នុងប្រទេសកម្ពុជា ឱ្យបានជ្រាបពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី២២ ឈ្មោះ សេមប៉ាកា (Cempaka) T2632 ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត
រដ្ឋបាលស្រុកឈូក បិទផ្លូវឡើងព្រៃសហគមន៍ចងឯកជាបណ្តោះអាសន្ន ក្រោយមានការកាប់បំផ្លាញកូនឈើ
ព័ត៌មានក្នុងខេត្ត

រដ្ឋបាលស្រុកឈូក បិទផ្លូវឡើងព្រៃសហគមន៍ចងឯកជាបណ្តោះអាសន្ន ក្រោយមានការកាប់បំផ្លាញកូនឈើ

កំពត៖ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលស្រុកឈូក សហការជាមួយរដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំតាកែន បានសម្រេចចុះបិទផ្លូវឡើងទៅកាន់ព្រៃសហគមន៍ចងឯកជាបណ្តោះអាសន្ន ស្ថិតនៅឃុំតាកែន ស្រុកឈូក ខេត្តកំពត បន្ទាប់ពីមានប្រជាពលរដ្ឋបានលួចចូលទៅកាប់បំផ្លាញកូនឈើយ៉ាងអាណាធិបតេយ្យ ដើម្បីការពារ និងទប់ស្កាត់ការបាត់បង់ធនធានធម្មជាតិបន្ថែមទៀត។

មន្ទីរព័ត៌មានខេត្តកំពត
មន្ទីរព័ត៌មានខេត្តកំពត
អានបន្ត