ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ បានបើកវេទិកាសាធារណៈថ្នាក់ស្រុក ដើម្បីបង្កើតឱកាសជួបប្រាស្រ័យទាក់ទងគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ
(ប៉ៃលិន)៖ នៅសាលាបឋមសិក្សាក្ងោក នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ បានបើកវេទិកាសាធារណៈថ្នាក់ស្រុក ក្នុងគោលបំណងដើម្បីបង្កើតឱកាសជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ ព្រមទាំងមានការអញ្ជើញចូលរួមពីអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាលាក្រៅ, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, លោក-លោកស្រីប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត,លោក-លោកស្រីអភិបាលរងស្រុក លោកនាយក-នាយករងរដ្ឋបាលស្រុក, ប្រធានការិយាល័យ/អង្គភាពជុំវិញស្រុក, អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។