
(វីដេអូ)រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែប្រវែង ៣.៨២គីឡូម៉ែត្រ នៃគម្រោង (SAAMBAT) គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយមានការចូលរួមពី ប្រតិភូអមដំណើរ លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោកមេឃុំ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករជាច្រើននាក់ ស្ថិតនៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។











