
លោកអភិបាលរងខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ) ដើម្បីពង្រឹងការយល់ដឹង និងសមត្ថភាពរបស់នាយកសាលា លោកគ្រូ-អ្នកគ្រូ អំពីលក្ខន្តិកៈ ក្រមសីលធម៌ ព្រមទាំងសិទ្ធិ និងកាតព្វកិច្ចក្នុងការបំពេញភារកិច្ច រដ្ឋបាលខេត្តបន្ទាយមានជ័យ សការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរមុខងារសាធារណៈខេត្ត បានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកភ្នំស្រុក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ











