
សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនជនជាតិវៀតណាម ០៧នាក់ និងដកហូតវត្ថុតាងជាច្រើន
កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងផ្ទះល្វែងចំនួន ២ទីតាំង ក្នុងប្លុកតែមួយ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។











