
អភិបាលស្រុកព្រៃនប់ ចុះសំណេះសំណាល និងនាំយកជំនួយសាងសង់ស្ពានបេតុងជូនគ្រួសារអតីតយុទ្ធជន ដើម្បីសម្រួលការធ្វើដំណើរប្រចាំថ្ងៃ
លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញចុះជួបសំណេះសំណាលផ្ទាល់ជាមួយគ្រួសារអតីតយុទ្ធជន និងបាននាំយកការឧបត្ថម្ភថវិកាព្រមទាំងសម្ភារសម្រាប់រៀបចំការសាងសង់ស្ពានបេតុងឆ្លងកាត់ ក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។











