
អាជ្ញាធរខេត្តកំពង់ចាម ដាស់តឿនប្រជាពលរដ្ឋឱ្យចាត់ទុក (Online Scam)ជាមេរោគដ៏ធ្ងន់ធ្ងរ និងត្រូវចេះការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន
(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពង់ចាម ត្រូវចេះការពារខ្លួនឯង និងរួមគ្នាប្រយ័ត្នប្រយែងខ្ពស់បំផុត ដោយត្រូវចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ប្រៀបដូចជា មេរោគដ៏ធ្ងន់ធ្ងរបំផុត ដែលអាចបំផ្លាញ និងសម្លាប់យើងបានគ្រប់ពេល ប្រសិនបើមានការឆ្វេសប្រហែស។











