
សាលាបឋមសិក្សាពោធិ៍សាត់ ចុះបង្វឹក និងចែករំលែកបទពិសោធន៍ដល់សាលាបឋមសិក្សាកូលាប ដើម្បីតម្រង់ទិសឆ្ពោះទៅ «ស្តង់ដាសាលារៀនគំរូ»
ពោធិ៍សាត់៖ សាលាបឋមសិក្សាពោធិ៍សាត់ បានចុះបង្វឹក និងចែករំលែកបទពិសោធន៍ការងារដោយផ្ទាល់ ជូនដល់សាលាបឋមសិក្សាកូលាប ក្នុងគោលបំណងពង្រឹងគុណភាពការងារគ្រប់គ្រង និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។ កម្មវិធីចុះបង្វឹកនាឱកាសនោះ បានផ្តោតសំខាន់លើការណែនាំពីវិធីសាស្ត្រនៃការចុះបង្វឹកការងារ និងការតម្រង់ទិសបច្ចេកទេស ដើម្បីអភិវឌ្ឍន៍សាលារៀនឱ្យឆ្លើយតបទៅនឹង «ស្តង់ដាសាលារៀនគំរូ»។ កិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីសំណាក់ភាគីទាំងពីរ បានស្តែងឱ្យឃើញពីស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងមូលដ្ឋាន។ ជំនួប និងសកម្មភាពចែករំលែកបទពិសោធន៍នេះ គឺជាជំហានដ៏មានអត្ថន័យ និងជាគ្រឹះយ៉ាងរឹងមាំក្នុងការរួមចំណែកលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសាលារៀនឱ្យកាន់តែរីកចម្រើនជាលំដាប់៕











