
មន្ទីរកិច្ចការនារីខេត្តប៉ៃលិន បើកវគ្គផ្សព្វផ្សាយស្តីពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដល់អាជ្ញាធរមូលដ្ឋានភូមិ-សង្កាត់
(ប៉ៃលិន)៖ នៅសាលាសង្កាត់ប៉ៃលិន នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តប៉ៃលិន បានរៀបចំបើកវគ្គផ្សព្វផ្សាយស្តីពី «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ» ក្រោមអធិបតីភាពលោកស្រី ចន្ទ ថាវី ប្រធានមន្ទីរកិច្ចការនារី និងលោកស្រី តាន់ សុគន្ធធារី អភិបាលរងក្រុងប៉ៃលិន ដោយមានការចូលរួមពីចៅសង្កាត់ប៉ៃលិន មេភូមិ អនុភូមិ និងសមាជិកភូមិ សរុបចំនួន ៥០នាក់ (ស្រី ២០នាក់)។











