
អភិបាលរងខេត្តកំពង់ចាម ទទួលបានសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ៣៤៣គ្រួសារ ស្នើសុំចុះប័ណ្ណកម្មសិទ្ធិដីធ្លីពីដីចំណី អូរ ព្រែក និងទន្លេខ្ពប នៅស្រុកស្រីសន្ធរ
កំពង់ចាម៖ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា វេទិការនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ចាម បានទទួលសំណើ សំណូមពររបស់ប្រជាពលរដ្ឋចំនួន ៣៤៣គ្រួសារ ស្មើនឹង ៣៥៦ក្បាលដី ដែលកំពុងរស់នៅ និងអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋ ស្ថិតក្នុងឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីស្នើសុំការចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិដីធ្លី។











