
បទយកការណ៍៖ “ប្រជាពលរដ្ឋក្នុងភូមិក្បាលព្រលាន សង្កាត់អូតាវ៉ៅ រីករាយ ជាមួយសមិទ្ធិផលផ្លូវបេតុងថ្មី”
ប្អូនស្រី ឈីវ ឈិនឈាង៖ «ខ្ញុំឈ្មោះ ជីវ ឈិនឈាង រស់នៅភូមិក្បាលព្រលាន មានអារម្មណ៍ថាសប្បាយចិត្ត និងរំភើបមែនទែន ដោយសារពីមុនផ្លូវហុយ ហើយ ដូចខ្ញុំជាអាជីវករចឹង លំបាកក្នុងការលក់ដូរអីវ៉ាន់។ ដល់ពេលឥឡូវបានផ្លូវបេតុងមក មានអារម្មណ៍ថាសប្បាយចិត្តមែនទែន រំភើប។ ផ្លូវពីមុនវាលអិល វាមានភក់ មានគ្រលុក ដល់ពេលឥឡូវបានផ្លូវបេតុងស្រួល»។











