
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាទីតាំងថ្មីនៃ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត ៦ហិកតា ស្ថិតក្នុងស្រុកបាកាន ដែលជាគម្រោងដោះដូរជាមួយវត្តបាកាន ដើម្បីផ្តល់ជាបរិស្ថានសិក្សាទំនើប និងវែងឆ្ងាយដល់សិស្សានុសិស្ស។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានពិនិត្យការដាំដុះបន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងណែនាំអាជ្ញាធរឱ្យពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពនៅតាមមូលដ្ឋានផងដែរ។











