
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បន្តសកម្មភាពជួសជុល និងថែទាំខ្សែផ្លូវសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ប៉ៃលិន៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានបន្តចុះអនុវត្តការងារជួសជុល ថែទាំខួប និងថែទាំប្រចាំលើបណ្តាញផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗមួយចំនួន សំដៅធានាឱ្យបាននូវគុណភាពផ្លូវ និងសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។











