
បេឡាជាតិសន្តិសុខសង្គម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារ!
បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ អំពីការអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការសាធារណៈ នៃរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង (ប.ស.ស) ឯកឧត្តម អេង ហៀង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក យឹម បញ្ញា អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នាសាលប្រជុំសាខា (ប.ស.ស) ខេត្តព្រះវិហារ។











