
លោកជំទាវ លាង ខួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នាំយកអំណោយឧបត្ថម្ភដល់បណ្ដាកម្លាំងសមរភូមិមុខ នៅខេត្តព្រះវិហារ!
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ លាង ខួចឆេង សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ម៉ូតូ និងថវិកាមួយ ឧបត្ថម្ភលើកទឹកចិត្តដល់បណ្ដាកងកម្លាំងសមរភូមិមុខ ក្នុងខេត្តព្រះវិហារ ដែលបានបំពេញភារកិច្ចក្នុងការការពារសុខសន្តិភាព និងដែនអធិបតេយ្យជាតិជូនប្រជាពលរដ្ឋកម្ពុជា។











