
រដ្ឋបាលស្រុកទឹកឈូ ចេញលិខិតបំភ្លឺជុំវិញការផ្សាយព័ត៌មានរឿងការកាយពង្រីកទីតាំងដីនៅស្រុកទឹកឈូ
កំពត៖ រដ្ឋបាលស្រុកទឹកឈូ ខេត្តកំពត បានចេញលិខិតបំភ្លឺព័ត៌មាន កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន DSN News ពាក់ព័ន្ធនឹងករណីកាយដី និងអាជីវកម្មដីក្រហម ដោយបានបញ្ជាក់ពីភាពស្របច្បាប់នៃទីតាំងដី និងអាជ្ញាបណ្ណអាជីវកម្ម ព្រមទាំងអំពាវនាវឱ្យមានការផ្ទៀងផ្ទាត់ព័ត៌មានជាមុន។







