
រដ្ឋបាលខេត្តកំពត រៀបចំយុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាសក្នុងវិស័យទេសចរណ៍
កំពត៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពត សហការជាមួយភាគីពាក់ព័ន្ធ បានរៀបចំ «យុទ្ធនាការចាប់យកឌីជីថលសម្រាប់សហគ្រាស ក្នុងវិស័យទេសចរណ៍ខេត្តកំពត» នៅសាលាប្រជុំសន្និសីទបូកគោ តាមរយៈការចែករំលែកបទពិសោធន៍ និងបច្ចេកទេសពីអ្នកជំនាញឌីជីថល ដើម្បីជំរុញ និងពង្រឹងសមត្ថភាពសហគ្រាសទេសចរណ៍ក្នុងមូលដ្ឋាន ឱ្យចេះអនុវត្ត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។







