
ជុំគិរីជាស្រុកទី៣របស់កម្ពុជាត្រូវបានប្រកាសជាស្រុកគ្មានផ្សែង
កំពត៖ ស្រុកជុំគិរី ខេត្តកំពតជាស្រុកទី៣ ត្រូវបានប្រកាសជាផ្លូវការជាស្រុកគ្មានផ្សែងនៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានផ្លាស់ប្តូរឥរិយាបថចម្អិនអាហារ ដោយប្រើប្រាស់ថាមពលស្អាតជាចម្បងលើសពី៨៥ ភាគរយ។ សមិទ្ធផលនេះជាការរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ កាត់បន្ថយផ្សែងក្នុងផ្ទះ និងការពារបរិស្ថាន តាមរយៈការជំរុញការចម្អិនស្អាតនៅតាមសហគមន៍។







