
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦
ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ បានស្រកចុះជាបណ្តេីរៗហេីយ ផ្លូវមួយចំនួនទឹកបានស្រកហេីយ និងប្រជាពលរដ្ឋអាចធ្វេីដំណេីរបានជាធម្មតា

ស្ថានភាពទឹកស្ទឹងសង្កែថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៦ បានស្រកចុះជាបណ្តេីរៗហេីយ ផ្លូវមួយចំនួនទឹកបានស្រកហេីយ និងប្រជាពលរដ្ឋអាចធ្វេីដំណេីរបានជាធម្មតា













កំពត៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៣ចំណុច ដល់លោកគ្រូ អ្នកគ្រូដែលទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត និងខេត្តតាកែវ នៅមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបង្រៀន និងលើកកម្ពស់គុណភាពអប់រំតាមអង្គភាពសាលារៀននានាក្នុងមូលដ្ឋានស្រុកទឹកឈូ។


កំពត៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងលោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិកាបច្ច័យចំនួន ១,០០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកតា ចឹក ស៊ង មេភូមិច្រនៀង ដែលបានទទួលមរណភាពដោយជរាពាធ នៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិច្រនៀង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។


ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពត ពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួន ក្រុមហ៊ុនចំនួន១២ បានធ្វើការចុះកិច្ចព្រមព្រៀងចូលរួមវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ នេះជាលទ្ធផលដ៏មានតម្លៃមួយក្នុតដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តកំពតមកកាន់ខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ហើយលទ្ធផលនេះនឹងនាំយកការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតបានកាន់តែច្រើនបន្ថែមទៀត។


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ឱ្យចាត់វិធានការប្រមូល និងថែរក្សាទឹកទុកក្នុងអាង និងបឹងបួ ដោយសារការព្យាករអាកាសធាតុបង្ហាញថា បាតុភូតអែលនីណូ (El Niño) នឹងកើនឡើងដល់កម្រិត ១០០% ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលអាចបង្កឱ្យមានភ្លៀងកម្រិតខ្សោយ និងខ្យល់កន្ត្រាក់។
