
លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រើកណ្ដាប់ដៃដែក បង្ក្រាបក្មេងទំនើង ចាត់ការតាមនីតិវិធីច្បាប់
លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រើកណ្ដាប់ដៃដែក បង្ក្រាបក្មេងទំនើង ចាត់ការតាមនីតិវិធីច្បាប់

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រើកណ្ដាប់ដៃដែក បង្ក្រាបក្មេងទំនើង ចាត់ការតាមនីតិវិធីច្បាប់













ក្នុងជំនួបពិភាក្សា ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អភិបាលខេត្តកំពតបានសំដែងការស្វាគមន៍ចំពោះវិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនសម្រាប់ការទៅវិនិយោគក្នុងខេត្តកំពត។ ហើយឯកឧត្តមរំពឹងថា ការវិនិយោគនេះនឹងផ្តល់ការងារបានច្រើនដល់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពពលរដ្ឋ។


កំពត៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ មុយ វិរ័ត្ន អភិបាលរងខេត្តកំពត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បាននាំយកអំណោយសង្គ្រោះបន្ទាន់ជាសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះ ស្ថិតនៅក្នុងឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីជួយសម្រាលទុក្ខលំបាក និងដោះស្រាយជីវភាពចំពោះមុខ។


កំពត៖ អភិបាលខេត្តកំពតបានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរជំនាញ ចុះតាមដាន និងពិនិត្យលើការអនុវត្តសៀវភៅបន្ទុករបស់អ្នកវិនិយោគផ្សារទាំងអស់នៅទូទាំងខេត្ត ដើម្បីឱ្យបានដឹងថា តើកន្លងមកបានអនុវត្តត្រឹមត្រូវដែរឬទេ ហើយការអភិវឌ្ឍផ្សារដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករក្នុងការលក់ដូរដែរឬទេ។ ហើយប្រសិនបើរកឃើញថា អ្នកវិនិយោគផ្សារនោះ មិនបានអនុវត្តន៍ត្រឹមត្រូវតាមសៀវភៅបន្ទុកនោះទេ និងត្រូវបញ្ចប់កិច្ចសន្យា ហើយយកអ្នកវិនិយោគថ្មីមកគ្រប់គ្រងដើម្បីផ្តល់ភាពកក់ក្តៅដល់អាជីវករ។


កំពត៖ ប្រធាន ក.ច.ប និងអ្នកសង្កេតការណ៍ បានអំពាវនាវដល់ពលរដ្ឋ ទោះធ្លាប់បោះឆ្នោតហើយក៏ដោយ សូមមកពិនិត្យបញ្ជីឈ្មោះឡើងវិញ ដើម្បីធានាថាខ្លួនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ ពិសេសត្រូវណែនាំកូនៗដែលទើបគ្រប់អាយុវ ឲ្យមកចុះឈ្មោះបោះឆ្នោតឲ្យបានទាន់ពេលវេលា។
