
អភិបាលរងខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំអនុគណៈកម្មការសុវត្ថិភាព និងសុខាភិបាល សម្រាប់ពិធីបុណ្យប្រណាំងទូកថ្នាក់ខេត្ត
(កំពង់ចាម៖) នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក សា ស៊ីថា អភិបាលរងខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព និងសុខាភិបាល នៃគណៈកម្មការរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិព័រណ៍សមិទ្ធផល និងបាញ់ប្រហារកាំជ្រួច នៅក្រុងកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីស្នងការដ្ឋាននគរបាលខេត្ត, ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធផងដែរ។











