
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។
ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។ ផលិតដោយ៖ ក្រុមសាធារណមតិ មន្ទីរព័ត៍មាន ខេត្ដកំពង់ធំ

ផ្លូវបេតុងជាង២០គីឡូម៉ែត្រពីក្រុងស្ទឹងសែនទៅស្រុកកំពង់ស្វាយ ជួយសម្រួលសេដ្ឋកិច្ចប្រជាពរដ្ឋ។ ផលិតដោយ៖ ក្រុមសាធារណមតិ មន្ទីរព័ត៍មាន ខេត្ដកំពង់ធំ













ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ឱ្យចាត់វិធានការប្រមូល និងថែរក្សាទឹកទុកក្នុងអាង និងបឹងបួ ដោយសារការព្យាករអាកាសធាតុបង្ហាញថា បាតុភូតអែលនីណូ (El Niño) នឹងកើនឡើងដល់កម្រិត ១០០% ពីសប្តាហ៍ទី៣ នៃខែតុលា ឆ្នាំ២០២៦ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧ ដែលអាចបង្កឱ្យមានភ្លៀងកម្រិតខ្សោយ និងខ្យល់កន្ត្រាក់។


ប្រទេសចិន៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំប្រតិភូរដ្ឋបាលខេត្ត អញ្ជើញធ្វើដំណើរទស្សនកិច្ចនៅតំបន់ទេសចរណ៍ «៦៨ ម៉ាយសមុទ្រ» (68 Nautical Miles Scenic Area) និង «ទីក្រុងតៃវ៉ាន់» (Pingtan Taiwan Small Town) ស្ថិតក្នុងក្រុងភីងថាន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងតំបន់ទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង។


កំពត៖ ឯកឧត្តមបណ្ឌិត មាស បូរ៉ា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានលើកទឹកចិត្តដល់សិស្ស និស្សិត និងមនុស្សគ្រប់រូបឱ្យបន្តការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ពេញមួយជីវិត ដើម្បីកសាងអាជីពឱ្យបានច្បាស់លាស់ និងបង្កើនឱកាសទទួលបានការងារល្អ។ ជាពិសេស ក្នុងសម័យឌីជីថលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងមានតួនាទីកាន់តែសំខាន់ ការបន្តរៀនសូត្រ និងពង្រឹងជំនាញថ្មីៗ គឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍខ្លួន និងការងារនាពេលអនាគត។


ក្នុងជំនួបពិភាក្សា ក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលមូលដ្ឋានផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ និងកិច្ចសន្ទនាទីក្រុងបងប្អូនអន្តរជាតិ ដែលធ្វើឡើងនៅខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន អភិបាលខេត្តកំពតបានសំដែងការស្វាគមន៍ចំពោះវិនិយោគិន និងសហគ្រាសធំៗក្នុងខេត្តហ្វូជៀនសម្រាប់ការទៅវិនិយោគក្នុងខេត្តកំពត។ ហើយឯកឧត្តមរំពឹងថា ការវិនិយោគនេះនឹងផ្តល់ការងារបានច្រើនដល់ប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ជីវភាពពលរដ្ឋ។
