
ឃ្លោកជាបន្លែល្អចំពោះសុខភាព និងជួយព្យាបាលជំងឺច្រើនមុខ
សុខភាព៖ ឃ្លោក ជាបន្លែហូបផ្លែដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមដូចជា វីតាមីន A, B, C និង ម៉ង់ហ្គាណែត ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម អ៊ីយ៉ូត និងជាតិសរសៃជាដើម។

សុខភាព៖ ឃ្លោក ជាបន្លែហូបផ្លែដែលសម្បូរវីតាមីន និងសារធាតុចិញ្ចឹមដូចជា វីតាមីន A, B, C និង ម៉ង់ហ្គាណែត ម៉ាញ៉េស្យូម កាល់ស្យូម ជាតិដែក ប៉ូតាស្យូម អ៊ីយ៉ូត និងជាតិសរសៃជាដើម។













កំពត៖ ថ្នាក់ដឹកនាំខេត្តកំពតបានណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឱ្យពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យបញ្ជីវត្តមានរបស់មន្ត្រីឱ្យបានម៉ឺងម៉ាត់ ស្របតាមបទប្បញ្ញត្តិជាធរមាន។ ការណែនាំនេះធ្វើឡើងស្របពេលក្រសួងមុខងារសាធារណៈចាប់ផ្តើមចុះពិនិត្យ តាមដាន ជំរុញ និងវាយតម្លៃលើការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីពាក់ព័ន្ធនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងវិន័យការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។


កំពត៖ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំសំខាន់ៗចំនួន ៣ចំណុច ដល់លោកគ្រូ អ្នកគ្រូដែលទើបតែបញ្ចប់វគ្គបណ្តុះបណ្តាលពីសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត និងខេត្តតាកែវ នៅមុនថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបង្រៀន និងលើកកម្ពស់គុណភាពអប់រំតាមអង្គភាពសាលារៀននានាក្នុងមូលដ្ឋានស្រុកទឹកឈូ។


កំពត៖ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច និងលោក សោម យ៉ាន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងអាជ្ញាធរមូលដ្ឋាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងនាំយកថវិកាបច្ច័យចំនួន ១,០០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារសពលោកតា ចឹក ស៊ង មេភូមិច្រនៀង ដែលបានទទួលមរណភាពដោយជរាពាធ នៅគេហដ្ឋានរបស់សព ស្ថិតក្នុងភូមិច្រនៀង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។


ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពត ពាក់ព័ន្ធនឹងការវិនិយោគរបស់ខ្លួន ក្រុមហ៊ុនចំនួន១២ បានធ្វើការចុះកិច្ចព្រមព្រៀងចូលរួមវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពត ហ្វូជាន ដែលមានទីតាំងស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត។ នេះជាលទ្ធផលដ៏មានតម្លៃមួយក្នុតដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តកំពតមកកាន់ខេត្តហ្វូជាន សាធារណរដ្ឋប្រជាមានិតចិន ហើយលទ្ធផលនេះនឹងនាំយកការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតបានកាន់តែច្រើនបន្ថែមទៀត។
