
《សប្តាហ៍ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១》
《សប្តាហ៍ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១》

《សប្តាហ៍ពិព័រណ៍ជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន លើកទី១》







កំពត៖ រដ្ឋបាលខេត្តកំពតបានត្រៀមរៀបចំការប្រណាំងទូកប្រពៃណីរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយព្រែកកំពង់បាយ ខាងមុខឆ្នេរបាតដៃសុភមង្គល ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ បើតាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តថា រដ្ឋបាលខេត្តនឹងរៀបចំពីធីអកអំបុក លើរូបសំណាក់បាតដៃសុភមង្គល អមដោយការបាញ់កាំជ្រូច និងការប្រគុំភ្លេងប្រពៃណី និងតន្ត្រីសម័យដើម្បីអបអរសាទរផងដែរ។


កំពត៖ គណៈប្រតិភូអន្តរក្រសួង បានចុះត្រួតពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវជនបទ៤ខ្សែ ក្រាលកៅស៊ូDBST និងបំពាក់ផ្លាកសញ្ញាចរាចរណ៍៣១៥ផ្លាកលើផ្លូវ៥ខ្សែនៅខេត្តកំពត ដោយវាយតម្លៃថា ការងារដំណាក់កាលទី២ សម្រេចបានតាមផែនការ និងឯកភាពទទួលយកលទ្ធផល ដើម្បីបន្តការងារឱ្យមានគុណភាព និងធានាប្រយោជន៍ជូនប្រជាពលរដ្ឋ។


អភិបាលខេត្តកំពតបានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់សុខទុក្ខ និងជួយដោះស្រាយការលំបាកក្នុងជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា ដើម្បីធានាថាវីរជនដែលធ្លាប់លះបង់កម្លាំងកាយចិត្តបម្រើជាតិ និងគ្រួសាររបស់ពួកគាត់ ទទួលបានការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីសង្គម។


កំពត៖ នៅវេលារសៀល ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ ដឹកនាំដោយលោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ ព្រមទាំងសហការី បានអញ្ជើញចុះផ្ទាល់ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងនាំយកសម្ភារៈព្រមទាំងថវិកាទៅឧបត្ថម្ភដល់គ្រួសារសពលោកយាយ ហួត ភាន ដែលបានទទួលមរណភាពដោយជំងឺរ៉ាំរ៉ៃ ស្ថិតនៅភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ក្នុងគោលបំណងជួយសម្រាលបន្ទុកសេដ្ឋកិច្ចក្នុងការរៀបចំពិធីបុណ្យតាមប្រពៃណី។
