News from the Provinces
AllBanteay meanchey provincial dept. of informationBattambang provincial dept. of informationKampong cham provincial dept. of informationKampong chhnang provincial dept. of informationKampong speu provincial dept. of informationKandal provincial dept. of informationKoh kong provincial dept. of informationMondulkiri provincial dept. of informationOddar meanchey provincial dept. of informationPailin provincial dept. of informationPhnom penh municipal dept. of informationPreah sihanouk provincial dept. of informationPreah vihear provincial dept. of informationPrey veng provincial dept. of informationPursat provincial dept. of informationRatanakiri provincial dept. of informationSiem reap provincial dept. of informationStung treng provincial dept. of information

Announcements
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តរតនគិរី រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមថ្នាលឌីជីថល
យុទ្ធនាការនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពរតន:
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦


Leadership activities
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ទទួលសវនការជាមួយព្រះអង្គម្ចាស់ នរោត្តម ច័ន្ទទេវី ក្នុងឱកាសដែល ព្រះអង្គយាងបំពេញទស្សនកិច្ចនៅតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តរតនគិរី
ជំនួបសវនការបានធ្វើឡើនៅសាលប្រជុំVIPសាលាខេត្ត
រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។


Press releases
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលស្រុកជើងព្រៃ ឆ្លើយតបនឹងការចោទប្រកាន់ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំពីសំណាក់គណនីហ្វេសប៊ុក ឈ្មោះ បង ណាក់ - Bong Nak
សេចក្ដីបំភ្លឺព័ត៌មាន របស់រដ្ឋបាលស្រុកជើព្រៃ មានខ្លឹមសារដូចខាងក្រោម៖ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ មានគណនីហ្វេសបុកឈ្មោះ បង ណាក់ - Bong Nak បានបង្ហោះ វីដេអូ ដែលមានរយៈពេល ៥:២៥ នាទី នៅលើបណ្តាញសង្គម ដោយបានចោទ និងជេរប្រមាថមន្ត្រីរាជការ នៃរដ្ឋបាលស្រុកជើងព្រៃ និងអាជ្ញាធរភូមិ ឃុំ ថា «ឃុបឃិតគ្នាកាត់ដី របស់ប្រជាពលរដ្ឋពាក់កណ្តាលជាថ្នូរ និងការចេញប័ណ្ណកម្មសិទ្ធិ និងជេរប្រមាថមន្ត្រីរាជការ សុទ្ធតែពួកអាថោកទាប,ពួកអាឆ្កែ»។


Health
ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
ពិតណាស់ថាមនុស្សយើងគ្មានអ្នកណាម្នាក់មិនចង់បានសុខភាពល្អនោះទេ តែមិនមែនគ្រប់គ្នាសុទ្ធតែអនុវត្តបានទម្លាប់ល្អដើម្បីរក្សាសុខភាពឲ្យនៅរឹងមាំនោះទេ។ ទម្លាប់មួយចំនួនថ្វីដ្បិតតែមើលទៅសាមញ្ញ តែមនុស្សមិនតិចនាក់ទេមិនអាចធ្វើបាន ជាហេតុនាំឲ្យសុខភាពក៏មិនល្អទៅតាមហ្នឹងដែរ។ តើទម្លាប់អ្វីខ្លះជួយឲ្យមនុស្សយើងមានសុខភាពល្អ?


Pdi activity
មុនចែករំលែកបន្ត សុំត្រួតពិនិត្យ ប្រភព និងការបរិច្ឆេទ ឲ្យបានច្បាស់លាស់!
កញ្ញា សុគន្ធ ធារី និស្សិតនៅសាលាគរុ កោសល្យ និងវិក្រឹតការខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋ មុនចែករំលែកបន្ត សុំត្រួតពិនិត្យ ប្រភព និងការបរិច្ឆេទ ឲ្យបានច្បាស់លាស់!


Leadership activities
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទ្ធិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ»
ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា គឺជាប្រធានកាយរឹទ្ធិជាតិកម្ពុជា ក្នុងគោលបំណង អភិវឌ្ឍន៍សមត្ថភាពយុវជនកាយរឹទ្ធិ ឱ្យមានសក្ដានុពល ពេញលេញផ្នែកផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍ ព្រមទាំង ចូលរួមរក្សាក្រុមភ្លេងកាយរឹទ្ធិឱ្យមាននិរន្តរភាព ជាពិសេសលើកទឹកចិត្តដល់យុវជនកាយរឹទ្ធិឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាព។


Leadership activities
ប្រតិភូខេត្តកណ្ដាល អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ញ៉ិល ឈឿន អតីតសមាជិកក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង
ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងបណ្តាការិយាល័យចំណុះសាលាខេត្ត គោរពវិញ្ញាណក្ខន្ធ លោក ញ៉ិល ឈឿន អតីតសមាជិកក្រុមប្រឹក្សា ស្រុកកណ្តាលស្ទឹង ដែលបានទទួលមរណភាពនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយ រោគាពាធ ដែលស្ថិតនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ។


News
លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
លោកស្រី កែវសេង សុចិន្តា ត្រូវបានប្រគល់ភារកិច្ចជាប្រធានការិយាល័យវិទ្យុស្តីទី នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង


Agriculture
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវចំនួន ៤ ០០០គីឡូក្រាម ជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំរយ៉ ស្រុកកោះញែក
ខេត្តមណ្ឌលគិរី ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញដល់កសិករ ក្នុងការបង្កបង្កើនស្រូវទាន់រដូវកាល នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក អភិបាលរងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី លោក នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចែកពូជស្រូវជូនដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ជូនដល់កសិកររស់នៅឃុំរយ៉ ពិធីនេះប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក។
ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ នឹងការនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នាឱកាសនេះ។ ឯកឧត្តម បញ្ជាក់ថា ការផ្តល់ពូជស្រូវសែនក្រអូបនេះ ជាពូជមានគុណភាព ដែលផ្តល់ទិន្នផលខ្ពស់ និងមានទីផ្សារ ដូច្នេះ សូមប្រជាកសិករ ត្រូវអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត អំពីបច្ចេកទេស ការដាំដុះ ការថែទាំ និងការប្រើប្រាស់ទឹក ដើម្បីទទួលបានទិន្នផលល្អ។ ឯកឧត្តម បានជំរុញឱ្យប្រជាកសិករ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងស្រុកកោះញែក ត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដំណាំស្រូវ ដោយប្រើជីធម្មជាតិ ឬរៀនផលិតជីកំប៉ុសខ្លួនឯង សម្រាប់ប្រើប្រាស់កាត់បន្ថយប្រើជីគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព មិនត្រឹមប៉ុណ្ណោះ ក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម អភិបាលខេត្ត បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនផ្ទៃដីដាំដុះ ចៀសវាងទុកដីទំនេរចោល ដាំដំណាំឈើហូបផ្លែ បន្លែ ចិញ្ចឹមសត្វ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយឱ្យបងប្អូនប្រជាកសិករ យកផលដំណាំដែលដាំដុះ លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។
លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថា មន្ទីរ បានសហការជាមួយរដ្ឋបាលស្រុកកោះញែក និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំចែកពូជស្រូវសែនក្រអូប០១ សរុបចំនួន ៤ ០០០គីឡូក្រាម ដើម្បីចែកជូនដល់កសិករចំនួន ១០០គ្រួសារ នៅក្នុងឃុំរយ៉ ស្រុកកោះញែក ដែលក្នុង០១គ្រួសារ ទទួលបានពូជស្រូវចំនួន ៤០គីឡូក្រាម ។ លោក បន្ថែមថា គិតត្រឹមដើមខែមិថុនានេះ ការងារបង្កបង្កើនផលដំណាំស្រូវវស្សាសរុបអនុវត្តបានចំនួន ៨ ៥៤៣ហិកតា ស្មើនឹង ២៥,៦៥% នៃផែនការឆ្នាំ កើនលើសឆ្នាំមុនចំនួន ១ ៥៤៧ហិកតា ក្នុងនោះ ស្រូវចម្ការ អនុវត្តបានសរុបចំនួន ១៧៣ហិកតា ស្រូវស្រាល អនុវត្តបានសរុបចំនួន ៥២៩ហិកតា ស្រូវកណ្តាល អនុវត្តបានសរុបចំនួន ២ ៤០៤ហិកតា ស្រូវធ្ងន់ អនុវត្តបានសរុបចំនួន ៧៥៧ហិកតា។
នាឱកាសនោះ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមទាំងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពឃ្លាំងសម្ងួតស្រូវ របស់សាខាក្រុមហ៊ុនក្នុងស្រុក អេមរុ រ៉ាយស៍ (ខេមបូឌា) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕


News
កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
កម្ពុជា ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ


News
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ កោតសរសេីរកម្ពុជាចំពោះជំនាញបោសសម្អាតមីន


Authority activities
មន្ត្រីអធិការកិច្ចនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពង់ចាម ៤រូប ចូលរួមពិធីសច្ចាប្រណិធាន នៅសាលាដំបូងខេត្ត
(កំពង់ចាម)៖ មន្ត្រីអធិការកិច្ចចំនួន ៤ រូប នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នេះ បានចូលរួមក្នុងពិធីសច្ចាប្រណិធាន ដើម្បីទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដែលបានរៀបចំឡើងនៅសាលាដំបូងខេត្តកំពង់ចាម។


Health
សិស្សវិទ្យាល័យកោះសូទិន ខេត្តកំពង់ចាម ដួលសន្លប់ចំនួន៩នាក់ (ស្រី៩នាក់) បញ្ចូនទៅកាន់មណ្ឌលសុខភាពភ្លាមៗ
សិស្សថ្នាក់ទី៧ និងថ្នាក់ទី១០ នៃវិទ្យាល័យកោះសូទិន ស្ថិតនៅក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានដួលសន្លប់ចំនួន៩នាក់ជាបន្តបន្ទាប់កាលពីវេលាម៉ោង ៨:៤០នាទីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីកើតហេតុភ្លាមៗ និងទទួលបានបទបញ្ជា និងការណែនាំពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ក្នុងនាមលោក យី វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យផ្ទាល់នៅបរិវេណ និងបន្ទប់សិក្សានៃវិទ្យាល័យ កោះសូទិន និងបានបញ្ចូនសិស្សទាំង៩នាក់ទៅកាន់មណ្ឌលសុខភាពកោះសូទិនដើម្បីជួយសង្គ្រោះ។

