(វីដេអូ) ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូល

(វីដេអូ) ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូល

ប្រជានេសាទនៅខេត្តកំពតបានបញ្ជាក់ថា បន្ទាប់ពីខេត្តកំពតរៀបចំបានស្អាត ទាក់ទាញទេសចរឲ្យមកលេងកាន់តែច្រើននោះ ប្រជានេសាទ បាននាំគ្នាងាកមកផ្តោតអារម្មណ៍បង្កើនរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តបន្ថែម។ ការដឹកភ្ញៀវទៅមួយជើង គិតតម្លៃចន្លោះ១០ ទៅ២០ម៉ឺនរៀល តាមជិតឬឆ្ងាយ ហើយក្នុងមួយខែ ពួកគេម្នាក់ៗ អាចចេញទូកដឹកភ្ញៀវទៅស្ទូចត្រីកម្សាន្ត បានប្រហែល២០ជើងដែរ។

ព័ត៌មានពាក់ព័ន្ធ

ការ​អភិរក្សដងព្រែកកំពង់បាយ បានប្រែក្លាយតំបន់នេះជា «តំបន់ទេសចរណ៍ស្ទូចត្រីកម្សាន្ត» ដ៏មានសក្តានុពល
Tourism
ការ​អភិរក្សដងព្រែកកំពង់បាយ បានប្រែក្លាយតំបន់នេះជា «តំបន់ទេសចរណ៍ស្ទូចត្រីកម្សាន្ត» ដ៏មានសក្តានុពល
ការងារអភិរក្សដងព្រែកកំពង់បាយ បានប្រែក្លាយតំបន់នេះទៅជា «តំបន់ទេសចរណ៍ស្ទូចត្រីកម្សាន្ត» ដ៏មានសក្តានុពល។
Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត
ចំណូលវិស័យទេសចរណ៍ខេត្តកំពតកើនដល់ជិត ១៣៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
Tourism
ចំណូលវិស័យទេសចរណ៍ខេត្តកំពតកើនដល់ជិត ១៣៥លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦
វិស័យទេសចរណ៍ខេត្តកំពតបន្តបង្ហាញសញ្ញារីកចម្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងឆមាសទី១ ឆ្នាំ២០២៦ រកចំណូលបានសរុប ១៣៤ ៨៨៩ ៨៣៩ដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥ ដែលរកចំណូលបាន ១២៥ ៩៩១ ៩១៣ដុល្លារ។ កំណើននេះស្របពេលចំនួនភ្ញៀវទេសចរសរុបបានកើនឡើងជាង ១០ភាគរយ និងការកក់បន្ទប់ស្នាក់នៅចុងសប្តាហ៍ស្ទើរពេញ១០០ភាគរយ។
Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត
នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា
Tourism
នាពេលរាត្រីថ្ងៃចុងសប្តាហ៍ បរិយាកាសក្នុងក្រុងកំពតមានភាពអ៊ូអរ និងរស់រវើកគួរឲ្យចង់ទស្សនា
នៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានលម្អដោយភ្លើងពណ៌យ៉ាងស្រស់ស្អាត ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាច្រើននាំគ្នាដើរកម្សាន្ត ទិញអាហារ និងសម្រាកលំហែកាយតាមមាត់ព្រែកនាពេលចុងសប្តាហ៍នេះ។
Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត

ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជំរុញសិស្សានុសិស្សឲ្យចូលរួមដាំ និងថែរក្សាដើមឈើ
Provincail news

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជំរុញសិស្សានុសិស្សឲ្យចូលរួមដាំ និងថែរក្សាដើមឈើ

កំពត៖ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានជំរុញសិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ ចូលរួមដាំ និងថែរក្សាដើមឈើឱ្យបានច្រើន ដើម្បីបង្កើនបរិស្ថានបៃតង កាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបន្សល់ទុកធនធានធម្មជាតិដ៏មានតម្លៃសម្រាប់មនុស្សជំនាន់ក្រោយ ហើយថា «ដាំដើមឈើថ្ងៃនេះ ដើម្បីជីវិតថ្ងៃស្អែក»។

Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត
ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដីធ្លីជូនប្រជាពលរដ្ឋ
Provincail news

ឯកឧត្តម ម៉ៅ ធនិន អញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដីធ្លីជូនប្រជាពលរដ្ឋ

កំពត៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជួបសម្របសម្រួល និងដោះស្រាយក្តីកង្វល់ដោយផ្ទាល់ជូនប្រជាពលរដ្ឋមកពីស្រុកអង្គរជ័យ និងក្រុងកំពត នៅសាលាខេត្តកំពត មុនពេលចូលរួមដឹកនាំកិច្ចប្រជុំ ដើម្បីជួយកាត់បន្ថយការលំបាក សម្រួលការធ្វើដំណើរ និងផ្តល់យោបល់តម្រង់ទិសផ្លូវច្បាប់លើបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមការផ្សាយរបស់ផេក«រដ្ឋបាលខេត្តកំពត»។

Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត
អាជ្ញាធរស្រុកទឹកឈូ ចុះសម្រុះសម្រួលវិវាទដីធ្លី ១កន្លែង បានដោយជោគជ័យ ជូនពលរដ្ឋនៅឃុំកំពង់ក្រែង
Provincail news

អាជ្ញាធរស្រុកទឹកឈូ ចុះសម្រុះសម្រួលវិវាទដីធ្លី ១កន្លែង បានដោយជោគជ័យ ជូនពលរដ្ឋនៅឃុំកំពង់ក្រែង

កំពត៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំក្រុមការងារស្រុក និងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ចុះសម្រុះសម្រួលដោះស្រាយវិវាទដីធ្លី ១កន្លែង ដោយបានឈានដល់កិច្ចព្រមព្រៀងសះជា និងបញ្ចប់ទំនាស់ដោយសន្តិវិធី កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីតាំងដីដែលមានវិវាទផ្ទាល់ ស្ថិតក្នុងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ដើម្បីបញ្ចប់ទំនាស់ក្រៅប្រព័ន្ធតុលាការ និងបង្កើតភាពសុខសាន្តជូនប្រជាពលរដ្ឋ។ នេះបើយោងតាមផេកផ្លូវការរបស់លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ។

Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត
សាលាបឋមសិក្សាអង្គជុំ ទទួលបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់
Provincail news

សាលាបឋមសិក្សាអង្គជុំ ទទួលបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់

កំពត៖ សាលាបឋមសិក្សាអង្គជុំ ស្ថិតក្នុងស្រុកជុំគិរី ខេត្តកំពត បានដណ្តើមបានជ័យលាភី និងពានរង្វាន់ថ្នាក់ជាតិជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក តាមរយៈការអនុវត្តយុទ្ធសាស្ត្រដឹកនាំយ៉ាងម៉ឺងម៉ាត់ ព្រមទាំងមានការចូលរួមគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងសាលារៀន សហគមន៍ អាជ្ញាធរមូលដ្ឋាន និងប្រព័ន្ធអប់រំ។

Kampot provincial dept. of information
Kampot provincial dept. of information
អានបន្ត