
ភ្ញៀវទេសចរជាង ២ពាន់នាក់ មកពី ២៦ប្រទេស ចូលរួមព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍រដូវកាលបៃតង «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» នៅខេត្តកំពត
កំពត៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ មកពី ២៦ប្រទេស បានមកជួបជុំគ្នារត់ក្នុង ព្រឹត្តិការណ៍រត់ឆ្លងឧបសគ្គផ្សារភ្ជាប់ទេសចរណ៍ក្នុងរដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតង លើភ្នំបូកគោ» លើខ្នងភ្នំបូកគោ ដើម្បីលើកម្ពស់ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍បៃតង ទេសចរណ៍កីឡា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន។









