
រដ្ឋបាលសង្កាត់អណ្តូងខ្មែរ រៀបចំវេទិកាសាធារណៈ ស្ដាប់ក្តីកង្វល់ និងសំណើសំណូមពររបស់ប្រជាពលរដ្ឋ
កំពត៖ កាលពីរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អណ្ដូងខ្មែរ បានរៀបចំវេទិកាសាធារណៈមួយនៅក្នុងភូមិតាដិប ក្រុងកំពត ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋលើកឡើងដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម និងសំណើសំណូមពរផ្សេងៗ ក្នុងគោលបំណងរួមគ្នាស្វែងរកដំណោះស្រាយអភិវឌ្ឍមូលដ្ឋាន។







