
ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្តកំពត ចូលរួមពិធីកាន់បិណ្ឌ នៅវត្តជុំគ្រៀល
កំពត៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានចូលរួមធ្វើបុណ្យកាន់បិណ្ឌទី២ នៅវត្តជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយបានប្រគេនទេយ្យទាន និងបច្ច័យ និងរាប់បាត្រ ប្រគេនព្រះសង្ឃ ក្នុងស្មារតីថែរក្សាប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជាតិ។







