
ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន ៖ ចំណេះដឹងជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់អនាគតយុវជន និងប្រទេសជាតិ
កំពត៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានលើកឡើងថា ចំណេះដឹងគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលមិនអាចខ្វះបាន សម្រាប់មនុស្សក្នុងសម័យកាលបច្ចុប្បន្ន។ ឯកឧត្តមបានជំរុញឱ្យសិស្សានុសិស្សបន្តខិតខំសិក្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងយកចំណេះដឹងទៅបម្រើសង្គម និងចូលរួមអភិវឌ្ឍប្រទេសជាតិ។







