
អាជ្ញាធរស្រុកទឹកឈូ ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនគ្រួសារសពចំនួន ៣គ្រួសារ
កំពត៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ និងជាប្រធានគណៈកម្មាធិការ អ.ន.ក.ស្រុក បានដឹកនាំក្រុមការងារស្រុក និងសាខា អ.ន.ក. ឃុំព្រៃថ្នង និងឃុំជុំគ្រៀល ចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះសរុបចំនួន ១២,០០០,០០រៀល (ដប់ពីរលានរៀលគត់) ជូនដល់គ្រួសារនៃសពចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៤,០០០,០០០រៀល (បួនលានរៀលគត់) ដើម្បីចូលរួមរំលែកទុក្ខ និងជួយសម្រាលបន្ទុកគ្រួសារ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកទឹកឈូ ខេត្តកំពត។







