
និយ័តករធានារ៉ាប់រងកម្ពុជាផ្សព្វផ្សាយនីតិវិធីដោះស្រាយបណ្តឹង ដើម្បីពង្រឹងទំនុកចិត្តសាធារណជន
កំពត៖ ដើម្បីបង្កើនការយល់ដឹងរបស់សាធារណជនអំពីសិទ្ធិ និងនីតិវិធីដាក់ពាក្យបណ្តឹង ព្រមទាំងពង្រឹងទំនុកចិត្តលើវិស័យធានារ៉ាប់រងនៅកម្ពុជា និយ័តករធានារ៉ាប់រងកម្ពុជា សហការជាមួយរដ្ឋបាលខេត្តកំពតបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងធានារ៉ាប់រង នៅសណ្ឋាគារ Castle View Resort ខេត្តកំពត កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។







