
អាជ្ញាធរស្រុកទឹកឈូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវថ្មីឆ្ពោះទៅកាន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំឈ្ងោក
កំពត៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានដឹកនាំក្រុមការងារបច្ចេកទេសស្រុក អាជ្ញាធរឃុំ និងភូមិ ចុះពិនិត្យផ្ទាល់សកម្មភាពការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ស្ថិតនៅក្នុងភូមិបុះត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ សម្រួលដល់ការដឹកជញ្ជូន និងជំរុញវិស័យទេសចរណ៍។







