
ដំណាំអំពៅកំពុងក្លាយជា «ប្រភពចំណូលយ៉ាងសំខាន់» របស់កសិករនៅស្រុកបន្ទាយមាស
កំពត៖ ស្រុកបន្ទាយមាស ត្រូវបានគេស្គាល់ថាជាស្រុកមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម មិនថាការធ្វើស្រែចម្ការ ការដាំបន្លែ ឬការចិញ្ចឹមសត្វនោះទេ។ ក្នុងចំណោមដំណាំរួមផ្សំទាំងអស់ «ដំណាំអំពៅ» បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសារកសិករក្នុងតំបន់នេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។







