
ឯកឧត្តមអភិបាលខេត្តកំពត និងលោកជំទាវអញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តសំពៅប្រាំលើភ្នំបូកគោ
កំពត៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណី និងសាសនាដ៏សំខាន់មួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បានអញ្ជើញកាន់បិណ្ឌវេនទី១០ នៅវត្តសំពៅប្រាំ លើភ្នំបូកគោ ដើម្បីធ្វើបុណ្យទាន និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋាន ព្រមទាំងចូលរួមលើកកម្ពស់ការថែរក្សាវប្បធម៌ ប្រពៃណី និងព្រះពុទ្ធសាសនា។








