
ការប្រឡងគណិតវិទ្យាស្តង់ដារសិង្ហបុរីជួយបង្កើនឱកាសនិងពង្រឹងស្មារតីសិស្សឲ្យខំប្រឹងរៀនសូត្រ
អ្នករៀបចំការប្រឡងបានបញ្ជាក់ថា ការប្រឡងគណិតវិទ្យាសិង្ហបុរី(SMC) ជាការប្រកួតប្រជែងគណិតវិទ្យាស្របតាមស្តង់ដារសិង្ហបុរី ដែលមានដៃគូសហការ៤២ប្រទេស ហើយកម្ពុជាបានរៀបចំ៦ឆ្នាំមកហើយ។ តាមរយៈការប្រឡង បេក្ខជននឹងទទួលបានពានរង្វាន់មេដាយដំដាប់អន្តរជាតិ មានឱកាសទទួលបានអាហាររូបករណ៍ទាំងក្នុង និងក្រៅប្រទេស ពិសេសជំរុញសិស្សឲ្យខំប្រឹងប្រែងរៀនសូត្រ។ បេក្ខជនប្រឡងថាSMCជាឱកាសវាស់ស្ទង់សមត្ថភាព និងបង្កើនភាពក្លាហានប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។











