
ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងជំរុញលចនាទេសចរក្នុងស្រុកដើម្បីគាំទ្រសេដ្ឋកិច្ចមូលដ្ឋាន
ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦ នៅខេត្តកំពតបានបញ្ចាប់ដោយជោគជ័យកាលពីល្ងាចថ្ងៃទី៤ ខែតុលានេះ។ ព្រឹត្តិការណ៍ថ្មីដ៏មានអត្ថន័យ និងអត្ថប្រយោជន៍មួយនេះ នឹងត្រូវបិទបញ្ចប់នៅរាជធានីភ្នំពេញវិញ នៅចុងខែតុលា ឬដើមខែវិច្ឆិកាខាងមុខ។ ហើយបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតង នឹងត្រូវបន្តធ្វើជារៀងរាល់ឆ្នាំ ដើម្បីជំរុញចលនាទេសចរក្នុងស្រុក គាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន។









