
ក្រុមអាជីវករថ្លែងអំណរគុណចំពោះការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនៅខេត្តកំពត
ក្រុមអាជីវករ និងពាណិជ្ជករដែលមានស្តង់ពិព័រណ៍ និងដាក់លក់ផលិត បានបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងឆ្នាំ២០២៦ រយៈពេលបីថ្ងៃនៅខេត្តកំពត មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកចូលរួមទស្សនាច្រើន ធ្វើការផ្សព្វផ្សាយ និងការលក់ដូររបស់ពួកគេ ដាច់ជាងនៅខេត្តផ្សេងៗ។ ពួកគេបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង និងអាជ្ញាធរខេត្តកំពត ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជួយលើកម្ពស់ និងគាំទ្រដល់ផលិតផលខ្មែរ ផ្សារភ្ជាប់នឹងទេសចរណ៍តំបន់ឆ្នេរ។









