
ឯ.ឧ ហ៊ុន ម៉ានី៖ ជំរឿនមិនមែនជាការសើរើឯកសារចាស់ៗដើម្បីមានចំណាត់ការដាក់ពិន័យណាមួយទេ
កំពត៖ ជំរឿនមិនមែនជាការស្វែងរកកំហុស ជាការរើសអើង ឬជាការសើរើឯកសារចាស់ៗដើម្បីមានចំណាត់ការដាក់ពិន័យជាទណ្ឌកម្មណាមួយឡើយ តែជាការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីដោយពិនិត្យផ្ទៀងផ្ទាត់វត្តមាននៅតាមអង្គភាពនីមួយៗដើម្បីរៀបចំផែនការ និងសមាសភាពក្នុងការពង្រាយមន្ត្រីបម្រើការងារឲ្យចំគោលដៅតាមរយៈការត្រួតពិនិត្យជាក់ស្តែង។ នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋានស្ថិតនៅក្នុងខេត្តភូមិភាគនិរតី កាលពីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នាសាលសន្និសីទបូកគោ។







