
ប្រធានក្រុមការងាររាជរដ្ឋាភិបាលលើកទឹកចិត្តអាជ្ញាធរនិងមន្ត្រីជំនាញឲ្យបន្តលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន
កំពត៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានបញ្ជាក់ថា ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចជាតិ គឺផ្តើមចេញពីការពង្រឹងសេដ្ឋកិច្ចនៅមូលដ្ឋានជាមុនសិន។ ហើយដើម្បីឲ្យសេដ្ឋកិច្ចមូលដ្ឋានរឹងមាំ គឺផ្តើមចេញពីការដឹកនាំរបស់អាជ្ញាធរខេត្ត ក្រុងស្រុក មន្ត្រីជំនាញ លើវិស័យសំខាន់ៗ ដូចជាវិស័យផែនការវិនិយោគ វិស័យអប់រំ សុខាភិបាល ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ដោយបង្កើនប្រសិទ្ធភាព គុណភាព និងបង្កើតឱកាសការងារ ជូនពលរដ្ឋនៅក្នុងមូលដ្ឋាន។







