
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានព្យាករណ៍ធាតុអាកាស នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយជូនដំណឹងដល់សាធារណជននៅតាមបណ្តាខេត្ត និងរាជធានីទាំងអស់ក្នុងប្រទេសកម្ពុជា ឱ្យបានជ្រាបពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប និងព្យុះទី២២ ឈ្មោះ សេមប៉ាកា (Cempaka) T2632 ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់លាយឡំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួន។











