
ឯកឧត្តម ម៉ៅ ធនិន ផ្តល់របបឧបត្ថម្ភជាអង្ករ និងថវិកាឧបត្ថម្ភប្រចាំខែ ជូនប្រជាពលរដ្ឋខ្វះខាត និងជួបការលំបាក
កំពត៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ព្រមទាំងគ្រួសារដែលជួបប្រទះការលំបាកដោយហេតុការណ៍ផ្សេងៗ បានអញ្ជើញមកទទួលរបបឧបត្ថម្ភជាអង្ករ និងថវិកាប្រចាំខែ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃ។








