
ខេត្តមណ្ឌលគិរី រៀបចំពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia" ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងបង្កើនការយល់ដឹងអំពីផលិតផលជាតិ ពាក់ព័ន្ធនឹងតម្លៃ និងគុណភាព
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញក្នុងពិធីសម្ពោធ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងសិប្បករ-ផលិតករក្នុងស្រុក និងតំណាងវិស័យឯកជនជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណផ្សារទំនើបស៊ីត្រា ក្នុងក្រុងសែនមនោរម្យ។











