
កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រយៈពេល៩ខែ ឆ្នាំ២០២៦ ក្រោមកិច្ចដឹកនាំពី ឯកឧត្តម ឈួន វិន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានជាលទ្ធផលនូវសមិទ្ធផលក្នុងខេត្ត ដែលបានអភិវឌ្ឍកន្លងមក ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែនៅខេត្ត ការរៀបចំវេទិកាសាធារណៈតាមស្រុក ក្រុង និងរៀបចំទិសដៅការងារអាទិភាពនាពេលបន្ទាប់ ដើម្បីធានាបានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍ ប្រកបដោយសុខដុមនីយកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍនៅតំបន់ភាគឦសានប្រទេស។











