
អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា
ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលបដិសណ្ឋារកិច្ចជួបសំណេះសំណាល សម្តែងការគួរសមជាមួយ ឯកឧត្តម ហ្សាហេរូឌីន បាបាថាហ៉ីម (Excellency Mr. Zaheeruddin Babar Thaheem ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកកម្ពុជា ក្នុងគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព ក្នុង កិច្ចសហការល្អ លេីគ្រប់វិស័យ រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ។ ក្នុងពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក អាលី មេមូដ អនុបេសសកម្មទូតប៉ាគីស្ថាន ប្រតិភូអមដំណេីរ លោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នៅសាលប្រជុំបដិសណ្ឋារកិច្ច នៃរដ្ឋបាលសាលាខេត្ត៕











