
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជេីញជាអធិបតីភាព ផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកមង្គលបូរី
ពិធីនេះក៏មានការចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលស្រុក ការិយាល័យអប់រំស្រុក នាយសាលាទូទាំងស្រុកបានចូលរួមប្រារព្ធនៅសាលា រៀន ចុងវ៉ា ស្រុកមង្គលបូរី នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦។











