
លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងចុះសួរសុខទុក្ខ លោកស្រី វរសេនីយ៍ទោ លុយ លក្ខិណា នាយរងការិយាល័យសុខាភិបាល
ដោយមានការយកចិត្តទុក្ខដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជាតិ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៦ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង បានដឹកនាំសហការី ចុះសួសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០,០០០រៀល (ហាសិបមុឺនរៀល) គ្រឿងឧបភោគបរិភោគ ជូនដល់ លោកស្រីវរសេនីយ៍ទោ លុយ លក្ខិណា នាយរងការិយាល័យសុខាភិបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។











