
ឯកឧត្តម ឡោ ដាវុធ៖ ការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ជាមូលដ្ឋានសំខាន់សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍមូលដ្ឋាន
ការកំណត់ឱ្យបានច្បាស់លាស់នូវព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ មិនត្រឹមតែជាការងារបច្ចេកទេសពាក់ព័ន្ធនឹងផែនទីប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានដ៏សំខាន់សម្រាប់ការរៀបចំរដ្ឋបាល ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងការគ្រប់គ្រងដីធ្លីឱ្យមានប្រសិទ្ធភាព និងច្បាស់លាស់។នេះជាការលើកឡើងរបស់ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។











