
លោកជំទាវ ប៉ាង ដានី អញ្ជើញបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរបទពិសោធន៍ រៀបចំផែនការ និងពង្រឹងកិច្ចសហការរវាង គ.ខ.ប.ជ. ខេត្តកំពង់ចាម និងអង្គការ IJM
ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកជំទាវ ប៉ាង ដានី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ លើវិធីសាស្ត្រនៃការរៀបចំផែនការ ការធ្វើរបាយការណ៍ និងកិច្ចសហការសកម្មភាពរួមគ្នារវាងអង្គការ IJM និងគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ខ.ប.ជ.) ខេត្តកំពង់ចាម»។ សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ដែលជាសមាជិក សមាជិកា មកពីតាមបណ្តាមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តផងដែរ។











